ល្បែងស៊ីសង​ខុសច្បាប់តាម​អ៊ិ​ន​ធឺ​ណេ​ត បើក​លេង​ពាសពេញ​ក្រុង​ប៉ោយ​ប៉ែ​ត ភាគច្រើន​សមត្ថកិច្ច មាន​ភាគហ៊ុន

បញ្ចូលអត្ថបទ ៖ អប្សរា

ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ១៣:៥១


កោះសន្តិភាព

ក្រុង​ប៉ោយ​ប៉ែ​ត ​៖ ល្បែងស៊ីសង​ខុសច្បាប់ ភ្នាល់​បាល់​តាម​អ៊ិ​ន​ធឺ​ណេ​ត គេ​បើក​លេង​ពាសពេញ​ក្រុង​ប៉ោយ​ប៉ែ​ត ភាគច្រើន​សមត្ថកិច្ច មាន​ភាគហ៊ុន ជាមួយ​មេបន​ល្បែង​ទាំង​អស់នោះ ​ទើប​មិន​បង្ក្រាប ​ទុក​ឲ្យ​ពួក​គេ​លេង​ម៉ា​សេរី​តែ​ម្តង នា​ពេល​ប​ច្ចុ​ប​ន្ប​បន្ន​នេះ ។ ជាក់ស្តែង​ គេ​ឃើញ​មាន​ទីតាំង​ បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ជា​ប្រភេទ​ល្បែងភ្នាល់​បាល់ និង​ល្បែង​បៀ តាម​អ៊ិ​ន​ធឺ​ណេ​ត នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ និង ភូមិ​ក្បាលស្ពាន​២ ដែល​ជាទី​ប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​គេ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​មិន​តិច​ជិត​50​កន្លែង​។

តាម ​ប្រភព​ព័​ត៍​មាន​ ពី​សមត្ថកិច្ចមួយ​រូប ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា ល្បែងស៊ីសង​ខុសច្បាប់ អាច​បើក​លេង​បាន ទាល់តែ​មេបន​ល្បែង​ទាំង​អស់នោះ ទាក់ទង​ជាមួយ​ និង​សមត្ថកិច្ច​ ២​ស្ថាប័ន​ជា​មុន​សិន គឺ ប៉ូលិស និង​ប៉េ​អឹ​ម ឈរ​ជើ​ង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​ឲ្យ​ត្រូវរ៉ូវ​គ្នា ទើប​អាច​បើក​លេង​បាន​ដោយ​សេរី​បែប​នេះ​តែ​ម្តង​។ តែ​បើសិនជា មេបន​ល្បែង​ទាំងនោះ​មិន​បាន​ទាក់ទង​ជាមួយ​និង​សមត្ថកិច្ច​ជា​មុន​នោះ​ទេ វាសនា​របស់​មេបន​ល្បែង ទាំង​អស់នោះ​និង​ជាប់​ខ្នោះ រហូត​ដល់​ចូល​គុក​ធំ​ជា​មិន​ខាន​ឡើយ ។

ដកស្រង់ចេញពី websit: http://kohsantepheapdaily.com.kh/article/108067.html

avatar