ម៉ោង​ជាង៧ព្រឹកនេះ​ មេការ​និងកម្មករ០៧នាក់ ​បានបញ្ជូន​ទៅដល់​តុលាការហើយ

ដោយ ៖ វ៉ា វឌ្ឍនៈ

ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ០៨:៤៩


កោះសន្តិភាព

រាជធានីភ្នំពេញ ​៖ មនុស្ស០៧នាក់​ ដែលសមត្ថកិច្ច​ឃាត់ខ្លួនពាក់ព័ន្ឋ​ក្នុង​សំណុំរឿង​​ស្រ្តីម្នាក់ដែល​ ស្លាប់ដោយសារ​ការធ្លាក់ដែកលើ​ នៅក្បែរ​ការ​ដ្ឋាន​​សំណង់​របស់ក្រុមហ៊ុន​ OCIC ​នៅពហុកីឡាដ្ឋាន​ជាតិអូឡំាពិក​នោះ បានបញ្ជូន​ទៅដល់សាលា​ដំបូង​រាជធានីភ្នំពេញ​ហើយ​នៅម៉ោងជាង០៧ព្រឹកថ្ងៃទី០៤​ វិច្ឆិកា ​២០១៤ ។

មនុស្សប្រុស​ទំាង០៧នាក់​ដែលជាមេការ​និងកម្មករ​នោះរួមមាន៖

០១-ឈ្មោះ ធាន សង្ហី ​អាយុ៤៨ឆ្នាំ ​ជនជាតិចិន ​មុខរបរវិស្វករ ​និងជាមេការ ​មានទីលំនៅ​ផ្ទះលេខW33 ​ផ្លូវបុរីអេលីដ ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ។

០២-ឈ្មោះ ​កែវ ចាន់ ​អាយុ៤៨ឆ្នាំ​ ជនជាតិខ្មែរ ​មេការសំណង់​របស់ក្រុមហ៊ុន​ OCIC​ មានទីលំនៅក្នុង​ភូមិបឹងព្រលឹត​ សង្កាត់ព្រែកបា្រ ខណ្ឌ​ច្បារអំពៅ ។

០៣-ឈ្មោះ​ ចែម ឈុន ​អាយុ២១ឆ្នាំ ​កម្មករសំណង់ ​ស្រុកកំណើត​នៅភូមិទឹកថ្លា​ ឃុំក្រយា​ ខេត្តកំពង់ធំ ។

០៤-ឈ្មោះ​ ចែម ថើត​ អាយុ២៣ឆ្នាំ​ កម្មករសំណង់ ​ស្នាក់នៅក្នុង​ក្រុមហ៊ុនOCIC ​ស្តាតអូឡាំពិក ។

០៥-ឈ្មោះ​ លន់ សំអុល ​អាយុ៣៦ឆ្នាំ​ កម្មករសំណង់ ​ស្នាក់នៅក្នុង​ក្រុមហ៊ុនOCIC​ ស្តាតអូឡាំពិក ។

០៦-ឈ្មោះ​ ឃួន វិជ្ជា​ អាយុ២០ឆ្នាំ​ កម្មករសំណង់ ​ស្នាក់នៅក្នុង​ក្រុមហ៊ុនOCIC​ ស្តាតអូឡាំពិក ។

០៧-ឈ្មោះ​ សូ សាវ៉ៃ ​អាយុ២៤ឆ្នាំ​ កម្មករសំណង់​ ស្នាក់នៅក្នុង​ក្រុមហ៊ុនOCIC ​ស្តាតអូឡាំពិក ។

មនុស្សទំាង ​០៧នាក់ខាងលើនេះ​ បានត្រូវប៉ូលិស​អធិការនគរបាល​ខណ្ឌ០៧មករា ​ចោទពីបទមនុស្ស​ឃាតដោយ​អចេតនា (ធ្វេស​ប្រហែស​​ពេលកំពុងបំពេញ​ការងារបណ្តាល​ឲ្យដែកបួនជ្រុងធ្លាក់ពី​ លើអគារកំពុងសាងសង់​ត្រូវមនុស្សស្លាប់ ) ​បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពីឈ្មោះ​ ម៉ៅ រស្មី​ ភេទប្រុស ​អាយុ២៤ឆ្នាំ ​មុខរបរបើករថយន្ត ​មានទីលំនៅផ្ទះលេខ ​២៤៨​ ផ្លូវលេខ២១៣​ ស្ថិតក្នុងភូមិ​តាង៉ូវ ​សង្កាត់និរោធ ​ខណ្ឌច្បារអំពៅ​ ដែលត្រូវជាកូន​បង្កើតរបស់​ស្រ្តីរងគ្រោះ ។

មកដល់ម៉ោង០៩ព្រឹកថ្ងៃទី០៤ ​វិច្ឆិកា ​២០១៤នេះ ​តុលាការកំពុងសាកសួរ​ដើម្បីចោទ​ប្រកាន់ផ្លូវការ ។

គួររំលឹកថា ​ នៅម៉ោង៤និង៣០នាទី​រសៀលថ្ងៃទី០២​ វិច្ឆិកា ​២០១៤​ ស្រ្តីម្នាក់បានត្រូវដែក​មានរាងបួនជ្រុង​ប្រវែង៤ម៉ែត្រ​ធ្លាក់ត្រូវ​ចំ​ ក្បាល​​​បណ្តាលឲ្យធ្លាយខួរ​ស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ​ចំណុចការដ្ឋាន​សំណង់ស្តាតអូឡំាពិក​ ដែលគេស្គាល់ថា​ជារបស់ក្រុមហ៊ុន OCIC ​ស្ថិតនៅផ្លូវលេខ១៨២​ ក្រុម៦២​ ភូមិ៧​ សង្កាត់វាលវង់​ ខណ្ឌ០៧មករា ​។ ស្រ្តីរងគ្រោះឈ្មោះ​ ប៊ុត វណ្ណី អាយុ ៤២ឆា្នំ ៕

ដកស្រង់ចេញពី website: http://kohsantepheapdaily.com.kh/article/108127.html

avatar