បាត់​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ​ ​ដើរ​រក ប្រទះ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​កំពុង​តែ​កាប់​សាច់​នៅ​ក្នុង​ព្រៃ

បញ្ចូលអត្ថបទ ៖ អប្សរា

ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ១៤:១៥

កោះសន្តិភាព

រាជ ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​ជនសង្ស័យ​ជា​ចោរលួច​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់ ​ឈ្មោះ​ឡេ​ង សំណាង អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ដើរ​រើស​អេ​ដ​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ ត្រូវ​បាន​ម្ចាស់​ចាប់ខ្លួន​បាន​យក​មក​ប្រគល់​អោយ​កម្លាំង​នគរបាល​ប៉​ស្តិ៍​ ទំនប់​ទឹក ​រួម​ជាមួយ​ និង​វត្ថុ​តាង​ផង​ដែរ ​។ ​ករណី​ចោរលួច​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នេះ​ បាន​កើតឡើង​កាល ពី​វេលា​ទាប​ភ្លឺ ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា នៅ​ខាង​មុខ​ផ្ទះ​លេខ​២៧០ ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​ ។

តាម​ ប្រភព​ព័ត៌មាន​ ពី​មន្ត្រី​នគរបាល​ម្នាក់ ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ​ ហៀ​ង សម្បត្តិ ជា​ម្ចាស់ ​បាន​យក​កន្ទុយ​រ៉ឺ​ម៉ក​កង់​បី ​ទាំង​ពីរ​គ្រឿង​ ទៅ​ដាក់ច្រវ៉ាក់​ចាក់សោរ​ភ្ជាប់ ​និង​បង្គោល​ភ្លើង ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ ។​ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​វេលា ​ម៉ោង​៣ ​និង​៣០​នាទី​ទាប​ភ្លឺ ​បុរស​ជា​ម្ចាស់​ក៏​បាន​ភ្ញាក់​ពី​ដំណេក​ ចេញ​មក​ក្រៅ ​ទើបបាន​ដឹង​ថា ​បាត់​កន្ទុយ​រ៉ឺ​ម៉ក​ទាំង​ពីរ​គ្រឿង​ អស់រលីង​មិនឃើញ​ ។​ ក្រោយ​ពី​បាន​បាត់​អស់ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ និង​បាន​នាំ​គ្នា​ដើរ​រក ​លុះ​រករហូត​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ​ក៏​បាន​ប្រទះ​ឃើញ​កន្ទុយ​រ៉ឺ​ម៉ក​របស់​ខ្លួន​មួយ​គ្រឿង ​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង​ ដែល​មានព្រៃ​ដុះ​យ៉ាង​ក្រាស់​ ដី​ឡូនោះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧៤​ កែង​និង​ផ្លូវ​លេខ​១២៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ និង​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម ​កំពុង​តែ​ធ្វើការ​កាប់​សាច់ ​ជា​បំ​ណែ​ក​អស់​ទៅ​ហើយ​ដើម្បី​យក​ដែក​ទៅ​លក់​អេ​ត​ចាយ​ ។ ​ពេល​ដែល​ក្រុម​ម្ចាស់​ទៅ​តាម​រក​នោះ​ ក្រុម​ជនសង្ស័យ ​ដែល​កំពុង​តែ​នាំ​គ្នា​ធ្វើការ​កាប់​សាច់​រ៉ឺ​ម៉ក​នោះ ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ និង​ចាប់ខ្លួន​បាន​តែ​ម្នាក់​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ​កន្លែង​ដែល​ក្រុម​ជនសង្ស័យ​ លួច​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ​បាន​ហើយ​នាំ​គ្នា​ទៅ​ពួន​សម្ងំ​ កាប់​សាច់​នោះ​ គឺជា​តំបន់​ព្រៃ​ស្ងាត់​ នៅ​តាម​បណ្តា​ដី​ឡូ ​ជា​ច្រើន​កន្លែង​ដែល​ម្ចាស់​ទុក​ចោល​ ។​ ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​រួម​ទាំង​វត្ថុ​តាង​ហើយ ក៏​បាន​នាំ​យក​ទៅ​ប្រគល់​អោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ​ធ្វើការ​សាកសួរ​ និង​កំណត់ហេតុ​ ដើម្បី​ប​ញ្ចូ​ន​ទៅ​កាន់​ង​ធិ​ការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌចំការមន​ជា​បន្ត​ទៀត ​៕

ដកស្រង់ចេញពី​ website: http://kohsantepheapdaily.com.kh/article/108070.html

avatar