ទូក​ង​មាន​ចំនួន​សរុប​២៤៥​នឹងចូលរួម​​ប្រកួត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ថ្ងៃទី៥-៦-៧ វិច្ឆិកា ខាងមុខនេះ

បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ១០:០៥

ទូក​ង​មាន​ចំនួន​សរុប​២៤៥​នឹងចូលរួម​​ប្រកួត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ថ្ងៃទី៥-៦-៧ វិច្ឆិកា ខាងមុខនេះ​

កោះសន្តិភាព

ទូក​ង​មាន​ចំនួន​សរុប​២៤៥​នឹងចូលរួម​​ប្រកួត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ថ្ងៃទី៥-៦-៧ វិច្ឆិកា ខាងមុខនេះ​

រាជធានី​ភ្នំពេញ ​៖ លោកប៊ូ ជុំ​សេរី រដ្ឋលេខាធិការ​​ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​ជា​អនុប្រធាន​គណៈកម្មការ​ប​ច្ចក​ទេស​​គ្រប់គ្រង​ការ​ប្រណាំង​ទូកង​​ អបអរសាទរ​​ព្រះរាជ​ពិធីបុ​ណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​ និង​សំពះ​​ព្រះ​ខែ បាន​​ឱ្យ​កោះសន្តិភាព​ដឹងតាម​ទូរស័ព្ទ​​កាលពី​ថ្ងៃ​ទី០​៤ ​វិច្ឆិកា​ ២០១៤ នេះ​ថា ​សម្រាប់​ព្រះរាជ​ពិធី​នេះ​ មាន​ទូកង​សរុប​ចំនួន​២៤៥​ទូក ​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រណាំង​​នៅ​ថ្ងៃ​ទី​៥-៦-៧ ​វិច្ឆិកា ២០១៤ ​នៅ​មុខ​ព្រះ​បរមរាជ​វាំង ​។

​លោក​​​បញ្ជាក់​ថា ​ទូកង​ទាំងនោះ​នឹ​ង​មក​ដល់​រាជធានី​ភ្នំពេញ​​នៅ​ថ្ងៃ​ទី០​៤ វិច្ឆិកា ​​២០១៤ ​មួយ​ថ្ងៃមុន​ការ​ប្រណាំង​ចាប់ផ្តើម​​​ទូកង​ទាំងនោះ​ ភាគច្រើន​មក​ពី​បណ្តា​​ខេត្ត​ក្រុង​នានា​​នៅ​ទូ​ទាំង​ប្រទេស ហើយ​ក្នុង​ទូកង​នីមួយ​ៗ​​មាន​អ្នក​អុំ​ ឬ​កីឡាករ​​អុំទូក​​ចាប់ពី​៦០​នាក់​ទៅ​៨០​នាក់​ ។

​ទោះបីជា​យ៉ាងណា​ មន្ត្រី​គណៈកម្មការ​គ្រប់គ្រង​ទូកង​​មិន​បាន​បញ្ជាក់​ទេ​ថា ​ការ​ចំណាយ ការ​ស្នាក់​នៅ ហូប​ចុក លើ​កីឡាករ​សរុប​ប្រមាណ​ពី​១៤,៧០០​នាក់​ ទៅ​១៩,៦០០​នាក់​ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ ឬ​​មាន​ស្ថាប័នណាទទួលខុសត្រូវ​នោះទេ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

ដកស្រង់ចេញពី​ website: http://kohsantepheapdaily.com.kh/article/108136.html

avatar