តាំងពិព័រណ៍ពេជ្រសុទ្ធ និង​ពិធីជប់លៀង​ស្រាក្រឡុកនៅ​ក្លិបកម្សាន្ត ​«Maison Saint Tropez

បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ០៩:៥៤

តាំងពិព័រណ៍ពេជ្រសុទ្ធ និង​ពិធីជប់លៀង​ស្រាក្រឡុកនៅ​ក្លិបកម្សាន្ត ​«Maison Saint Tropez »

កោះសន្តិភាព

តាំងពិព័រណ៍ពេជ្រសុទ្ធ និង​ពិធីជប់លៀង​ស្រាក្រឡុកនៅ​ក្លិបកម្សាន្ត ​«Maison Saint Tropez »


រាជធានីភ្នំពេញ​ ៖ ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​​ប្រកបដោយ​គតិបណ្ឌិត​រ​​បស់​សម្តេច​​អគ្គមហាសេនាបតី​​

តេ ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រោម​គោលនយោបាយ​ចតុកោណ​​ដំណាក់កាល​ទី​៣ ធ្វើ​ឱ្យ​​ប្រទេស​ជាតិ​ មាន​ការ​​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ឥត​ឈប់​ឈរ ខណៈ​​ដែល​មាន​​អ្នក​វិនិយោគទុន​ជាតិ​ និង​អន្តរជាតិ​​មើលឃើញ​ពី​សក្តានុ​ពល​គ្រប់​វិស័យ​ ។

ក្នុង​នោះ​ ​ក្រុម​ហ៊ុន ​COANNA INCORPORATION Ltd សហការ​ជាមួយ​ក្រុម​ហ៊ុន ​HVK បាន​រៀបចំ​ការ​តាំង​​ពិ​ព័រ​ណ៌​មួយ​ ដែល​មានឈ្មោះ​ថា «​ ពិ​ព័រ​ណ៌​ពេជ្រ​សុទ្ធ​ និង​ការ​ជប់លៀង​ជាមួយ​ស្រា​ក្រឡុក​» ​កាលពី​វេលាម៉ោង០៧​យប់​​ថ្ងៃ​ទី​០៣ វិ​ច្ឆិ​កា ​២០១៤ ​នៅ​ក្លិបកម្សាន្ត ​«Maison Saint Tropez » ដែល​មា​នទី​តាំងនៅ​អគារ​លេខ​៣១​E០ ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

នេះ​គឺជា​លើក​ទី​២​ហើយ​ ​នៃ​ការ​តាំង​ពិ​ព័រ​ណ៌​ពេជ្រ​សុទ្ធ​ និង​ជប់លៀង​ជាមួយ​ស្រា​ក្រឡុក ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ការ​ពិ​ព័រ​ណ៌​គ្រឿង​អលង្ការ​ពេជ្រ​​​​ ។

ដកស្រង់ចេញពី website: http://kohsantepheapdaily.com.kh/article/108133.html

avatar