កីឡាករ​-កីឡាការិនី​ចំនួន១.១២៦នាក់​ និង​ទូក​២៣គ្រឿងរបស់​ខេត្ត​កំពង់ឆ្នាំង​​ ត្រៀម​ចូលរួម​ប្រណាំង​នៅ​រាជ​ធានីភ្នំពេញ

បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ០៩:៤០

កីឡាករ​-កីឡាការិនី​ចំនួន១.១២៦នាក់​ និង​ទូក​២៣គ្រឿងត្រៀម​ចូលរួម​ប្រណាំង​នៅ​រាជ​ធានីភ្នំពេញ​

កោះសន្តិភាព

កីឡាករ​-កីឡាការិនី​ចំនួន១.១២៦នាក់​ និង​ទូក​២៣គ្រឿងត្រៀម​ចូលរួម​ប្រណាំង​នៅ​រាជ​ធានីភ្នំពេញ​

ខេត្ត​កំពង់ឆ្នាំង ៖ អនុ​​គណៈកម្មការ​​ដឹកនាំ​​ទូកប្រណាំង​​នៅ​ខេត្តកំពង់ឆ្នាំង កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​០៣ ​វិច្ឆិកា ​២០១៤ នៅ​វត្ត​កំពង់​ត្រឡាច​​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង​​ មាន​រៀ​ប​ចំ​​​​ពិ​ធី​ជូន​​ដំណើរ​ក្រុម​កីឡាករ​ និង​ទូក ទៅ​ចូ​លរួម​ប្រណាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ  ក្រោម​​អធិបតីភាព​លោក​ឈួ​រ ច័ន្ទ​​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ ប្រជា​ពល​រដ្ឋ និង​ក្រុម​កីឡាករ កីឡាការិ​​នី​ជា​ច្រើន​រូប​ទៀត ​។​

ប្រភពព​បាន​ឱ្យ​ដឹងថា ខេត្ត​បាន​ជ្រើសរើស​ទូក​ចំនួន​២៣​​ ​ទៅ​ប្រឡងប្រណាំង ដែល​មាន​កីឡាករ កីឡា​ការ​នី សរុប​ចំនួន​១.១២៦​នាក់ (​ស្រី​១២០​នាក់​)​​ ។ ​ក្នុង​នោះ​មាន​ទូក​ចែវ​នារី​១​ទូក ទូក​ចែវ​បុរស​៩​ទូក ទូក​អុំនារី​ខ្នាត​វែង​១​ទូក ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក និង​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​១១​ទូក​ ។

ទូកប្រណាំង​ទាំងអស់​ខាងលើ​នេះ ​មាន​មក​ពី​ស្រុក​ជល​គី​រី​ចំនួន​៤​ទូក​,​ ស្រុក​បរិបូរ​ណ៌​ចំនួន​៣​ទូក​,​ ស្រុក​រលាប្អៀ​រ​៤​ទូក​, ​ស្រុក​កំពង់ត្រឡាច​៩​ទូក​,​ ស្រុក​កំពង់លែង​១​ទូក​ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​២​ទូក ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

 

ដកស្រងចេញពី website: http://kohsantepheapdaily.com.kh/article/108130.html

avatar